ប្រវត្តិនៃក្រុមមេធាវី ខេ & ខេ

ដោយបានចុះបញ្ជីត្រឹមត្រូវជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានបង្កើតឡើងក្រោមឈ្មោះជាក្រុមមេធាវីអាស៊ានអន្តរជាតិចាប់តាំងពីឆ្នាំ ២០០២ និងក្រោយមកផ្លាស់ឈ្មោះមកជា ក្រុមមេធាវី​ ខេ & ខេ នៅឆ្នាំ២០២១ ក្រុមមេធាវី​យើងមានកេរ្តិ៍ឈ្មោះបោះសំឡេងដោយគេស្គាល់ថាជាក្រុមមេធាវីដ៏ឈានមុខមួយនៅកម្ពុជាដែលផ្តល់នូវសេវាកម្មផ្នែកច្បាប់ និងប្រឹក្សាយោបល់លើវិស័យធំៗ ហើយប្រជុំទៅដោយក្រុមអ្នកជំនាញផ្នែកច្បាប់មានបទពិសោធន៍ខ្ពស់ដែលគោរពតាមគោលការណ៍ចំបងនៃក្រុមមេធាវីរបស់យើង​ រួមទាំងមានសមិទ្ធិផលគួរឱ្យកត់សម្គាល់ជាច្រើនកំឡុងពេលដំណើរការជាច្រើនឆ្នាំកន្លងមកនេះ។ ក្រុមមេធាវី​ ខេ & ខេ បានបង្កើតឡើងដោយលោកបណ្ឌិត កង ឫទ្ធិគីរី ដែលជាមេធាវីជាន់ខ្ពស់ដ៏ស្ទាត់ជំនាញនិងប៉ិនប្រសប់ក្នុងការស្វែងរកដំណោះស្រាយខ្ពស់ក្នុងវិស័យច្បាប់។ លើសពីនេះ លោកបណ្ឌិតទទួលបានការគោរពនិងទទួលស្គាល់ក្នុងចំណោមសមាគមអ្នកជំនាញច្បាប់ ចំពោះបទពិសោធន៍ជាច្រើនរបស់លោកក្នុងនាមជាអ្នកការពារច្បាប់ដែលតែងតែទទួលជ័យជំនះ និងជាទីប្រឹក្សាច្បាប់ពាណិជ្ជកម្ម​ និងសាជីវកម្មដោយមានការជឿទុកចិត្តខ្ពស់ ដែលកើតចេញពីការយកចិត្តទុកដាក់យ៉ាងម៉ត់ចត់ទៅលើចំណុចលម្អិតនៃការងារ រួមជាមួយ​ការផ្តល់ជូននូវសេវាកម្មផ្នែកច្បាប់មានគុណភាពខ្ពស់របស់លោកបណ្ឌិត ស្របតាមស្តង់ដាសីលធម៌ និងវិជ្ជាជីវៈមេធាវីកំឡុងពេលជាង ២០ ឆ្នាំមកនេះ។ ទន្ទឹមនឹងការបំពេញកាតព្វកិច្ចការពារយុត្តិធម៌ និងការអនុលោមតាមបទប្បញ្ញត្តិយ៉ាងខ្ជាប់ខ្ជួន លោកបណ្ឌិតក៏ផ្តល់ប្រឹក្សាជាក់ស្តែងនិងមានប្រសិទិ្ធភាពចំពោះអាជីវកម្មនានា ដោយមានការជឿទុកចិត្តខ្ពស់ពីសំណាក់អតិថិជនដែលមានកេរ្តិ៍ឈ្មោះ ទៅលើវិធីសាស្ត្រ និងដំណោះស្រាយផ្នែកច្បាប់ដ៏ប៉ិនប្រសប់របស់លោកបណ្ឌិត។

kklaw

ក្រុមមេធាវី ខេ & ខេ ផ្តល់ជូននូវសេវាកម្ម និងការប្រឹក្សាយោបល់ផ្នែកច្បាប់ដែលមានគុណភាព និងប្រសិទ្ធិភាពខ្ពស់ដល់អតិថិជនមិនថាជាបុគ្គល ឬក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិ ទៅតាមតម្រូវការ ដោយមានក្រុមមេធាវីយើងតំណាង និងធានាផលប្រយោជន៍អតិថិជនជាអាទិភាពនៅគ្រប់ថ្នាក់ ទាំងថ្នាក់ជាតិ តំបន់ និងអន្តរជាតិ។ ជំនាញរបស់ក្រុមមេធាវី ខេ & ខេ ផ្តោតសំខាន់ទៅលើការដោះស្រាយវិវាទរដ្ឋប្បវេណី វិវាទព្រហ្មទណ្ឌ និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ កាតព្វកិច្ចប្រុងប្រយ័ត្នចំពោះប្រតិបត្តិការពាណិជ្ជកម្ម ការប្រឹក្សាលើសាជីវកម្មនិងអាជីវកម្មទូទៅ ការសុំអាជ្ញាប័ណ្ណនិងការចុះបញ្ជីពាណិជ្ជកម្ម ការប្រឹក្សាយោបល់លើបរធនបាលកិច្ចនិងការចុះបញ្ជីបរធន ការប្រឹក្សាយោបល់និងនីតិវិធីក្ស័យធន។ ទន្ទឹមនឹងនេះ កុ្រមមេធាវីយើងខ្ញុំក៏ផ្តល់ប្រឹក្សា និងដំណោះស្រាយដែលមានប្រសិទ្ធិភាព ទាំងផ្នែកច្បាប់ ទាំងជាក់ស្តែងទៅតាមគម្រោងអាជីវកម្មរបស់អតិថិជន ក្នុងវិស័យឧស្សាហកម្មសំខាន់ៗរួមមាន ប្រតិបត្តិការអចលនទ្រព្យទូទៅនិង​ឯកទេស គម្រោងអភិវឌ្ឍន៍ និងសំណង់។ លើសពីនេះ ក្រុមមេធាវីយើងខ្ញុំក៏ផ្តល់សេវាកម្មទាក់ទិននឹង ការអនុលោមតាមច្បាប់បទបញ្ជាផ្ទៃក្នុង និងការស៊ើបអង្កេតទូទៅនិងជាក់លាក់ ស្របតាមតម្រូវការរបស់អតិថិជនដែលជាបុគ្គល និងនីតិបុគ្គលផងដែរ។

ជាមួយនឹងបទពិសោធន៍ ២០ ឆ្នាំ នៃការបើកដំណើរការក្នុងប្រទេសកម្ពុជា ក្រុមមេធាវី ខេ & ខេ តែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ចំបងចំនួន ៤។ គោលការណ៍ទី១ គឺ ឧត្តមភាព និងវិជ្ជាជីវៈ។ សុច្ចរិតភាព និងស្តង់ដានៃវិជ្ជាជីវៈប្រកបដោយក្រមសីលធម៌ គឺជាចំណុចស្នូលនៃប្រតិបត្តិការរបស់ការិយាល័យយើង។ ក្រុមមេធាវីជំនាញនៅ ខេ & ខេ មានបទពិសោធន៍ខ្ពស់ក្នុងវិស័យច្បាប់ និងការអភិវឌ្ឍន៍អាជីវកម្ម ហើយប្តេជ្ញាយ៉ាងមោះមុតក្នុងការផ្តល់ជូនសេវាកម្ម និងដំណោះស្រាយផ្នែកច្បាប់ ដោយតំណាងឱ្យផលប្រយោជន៍សុក្រិតរបស់អតិថិជនប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់ ទាន់ពេលវេលានៃតម្រូវការ និងប្រសិទ្ធិភាពក្នុងការចំណាយ។ គោលការណ៍ទី ២ របស់ក្រុមមេធាវី ខេ & ខេ សំដៅលើទំនុកចិត្ត និងការផ្តោតសំខាន់ទៅលើអតិថិជនដើម្បីក្លាយជាដៃគូផ្នែកច្បាប់របស់អតិថិជន ដោយអ្នកជំនាញយើងមានជំនឿជឿជាក់ថា ទំនុកចិត្ត និងការជឿជាក់ចំពោះក្រុមមេធាវី ខេ & ខេ គឺកើតចេញពីចំណុចខ្លាំងរបស់យើងពាក់ព័ន្ធនឹងការបំពេញការងារប្រកបដោយវិជ្ជាជីវៈ បទពិសោធន៍ដ៏ទូលំទូលាយក្នុងការងារប្រឹក្សាយោបល់ផ្នែកពាណិជ្ជកម្ម និងការការពារក្តីយ៉ាងខ្នះខ្នែងក្នុងរឿងវិវាទដែលធ្លាប់ទទួលបានជ័យជំនះរាប់មិនអស់ រួមទាំងការយល់ដឹងយ៉ាងស៊ីជម្រៅទៅលើបទដ្ឋាននយោបាយ សង្គម និងវប្បធម៌នៃការអនុវត្តពាណិជ្ជកម្ម ប្រតិបត្តិការ និងច្បាប់ក្នុងប្រទេសកម្ពុជា។ គោលការណ៍ទី ៣ និងទី ៤ សំដៅលើការអនុវត្តប្រកបដោយភាពជាក់ស្តែង និងគំនិតប៉ិនប្រសប់ក្នុងការដោះស្រាយបញ្ហា។ ក្រុមមេធាវី ខេ & ខេ រួមបញ្ចូលចំណេះដឹងមូលដ្ឋានស៊ីជម្រៅទៅលើនីតិវិធីក្នុងស្រុក និងការយល់ដឹងច្បាស់លាស់អំពីភាពស្មុគស្មាញនៃប្រព័ន្ធច្បាប់នៅប្រទេសកម្ពុជា ដើម្បីផ្តល់សេវាកម្មផ្នែកច្បាប់ក៏ដូចជាដំណោះស្រាយប្រកបដោយប្រសិទ្ធិភាពខ្ពស់និងបត់បែនតាមតម្រូវការរបស់អតិថិជន ការណែនាំពិគ្រោះប្រឹក្សាយោបល់ជាក់ស្តែងជាមួយអ្នកជំនាញច្បាប់របស់យើង រួមទាំងការផ្តល់ជូនដំណឹងអំពីការវិវត្តន៍នៃសេវាកម្ម ឬរឿងក្តីនៅគ្រប់ដំណាក់កាលជូនដល់អតិថិជន។

គុណភាព ទំនុកចិត្ត សុចរិតភាព និងភាពជោគជ័យរបស់ក្រុមមេធាវី ខេ & ខេ ឆ្លុះបញ្ចាំងតាមរយៈសមិទ្ធិផល ដែលទទួលបានតាមរយៈការផ្តល់សេវាកម្មដែលមានគុណភាពខ្ពស់ និងទំនាក់ទំនងល្អរបស់យើងជាមួយនឹងបណ្តាក្រសួងធំៗ ស្ថាប័នរដ្ឋាភិបាល អាជ្ញាធរនៅគ្រប់លំដាប់ថ្នាក់ ជាពិសេស អ្នកសម្រេចចិត្តកំពូល។ សូមចូលមើលបញ្ជីអតិថិជនមួយចំនួនរបស់ក្រុមមេធាវី ខេ & ខេ នៅទីនេះ

គោលបំណង

  • ប្រកាន់ខ្ជាប់យ៉ាងមុតមាំចំពោះគុណតម្លៃស្នូលនៃឧត្តមភាពនិងវិជ្ជាជីវៈ ទំនុកចិត្តនិងការផ្តោតសំខាន់ទៅលើអតិថិជន ភាពជាក់ស្តែង និងគំនិតប៉ិនប្រសប់ក្នុងការដោះស្រាយបញ្ហា
  • ប្តេជ្ញាបន្តផ្តល់សេវាកម្មច្បាប់ និងប្រឹក្សាយោបល់ប្រកបដោយគុណភាព និងវិជ្ជាជីវៈខ្ពស់ទៅកាន់អតិថិជនជាតិ និងអន្តរជាតិ
  • ផ្តល់នូវដំណោះស្រាយ និងយុទ្ធសាស្ត្រផ្លូវច្បាប់ដែលល្អបំផុត ទាំងគុណភាព និងប្រសិទ្ធិភាពឆ្លើយតបនឹងតម្រូវការរបស់អតិថិជន
  • ប្រកាន់ខ្ជាប់នូវគោលការណ៍សុច្ចរិតភាព និងស្តង់ដាវិជ្ជាជីវៈមេធាវីខ្ពស់
  • ផ្តល់សេវាកម្មច្បាប់ និងការពារយុត្តិធម៌ជូនជនគ្រប់រូបដោយគ្មានការរើសអើង
  • ខិតខំផ្តល់នូវសេវាកម្មច្បាប់ដោយមិនយកកម្រៃដល់ក្រុមជនងាយរងគ្រោះ

ចក្ខុវិស័យ

ក្រុមមេធាវី ខេ & ខេ​ មានចក្ខុវិស័យវែងឆ្ងាយក្នុងការក្លាយខ្លួនជាក្រុមមេធាវីជម្រើសទី ១ នៅកម្ពុជា និងនៅក្នុងតំបន់អាស៊ាន ដោយត្រូវបានគេស្គាល់ និងចាត់ទុកថា ជាអ្នកដោះស្រាយវិវាទក្នុងនិងក្រៅប្រព័ន្ធតុលាការដ៏ប៉ិនប្រសប់ ជាទីប្រឹក្សាដែលផ្តោតលើដំណោះស្រាយជាអាទិភាព និងជាអ្នកអនុវត្តច្បាប់ជាក់ស្តែងក្នុងជំនាញទាំងអស់របស់ក្រុមមេធាវី ខេ & ខេ។ ការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ក្រុមមេធាវី ខេ & ខេ ផ្តោតលើការកសាងកេរ្តិ៍ឈ្មោះរបស់យើងដែលមានស្រាប់ ជាក្រុមមេធាវីប្រកបដោយទំនុកចិត្ត ឧត្តមភាព និងវិជ្ជាជីវៈ ភាពជាក់ស្តែង និងភាពប៉ិនប្រសប់ក្នុងការដោះស្រាយបញ្ហា ជាមួយនឹងបទពិសោធន៍ជិត ២០ ឆ្នាំ ក្នុងការការពាររឿងក្តីវិវាទជាន់ខ្ពស់ ការត្រួតពិនិត្យនិងដឹកនាំការចរចា រូមទាំងការដំណោះស្រាយវិវាទដែលមានភាពស្មុគស្មាញច្រើម និងការប្រឹក្សាលើប្រតិបត្តិការពាណិជ្ជកម្ម និងអចលនទ្រព្យទ្រង់ទ្រាយធំ។

ជាទូទៅ កេរ្តិ៍ឈ្មោះរបស់ការិយាល័យមេធាវីទាំងស្រុង គឹឋិតនៅលើក្រុមមេធាវីជំនាញរបស់ខ្លួន។ ក្រុមមេធាវី ខេ & ខេ​ក៏ជឿជាក់ថា ការតំណាងឱ្យអតិថិជនក្នុងផ្លូវច្បាប់ដែលមានគុណភាពខ្ពស់ គឺវាអាស្រ័យទៅលើមេធាវីដែលមានសមត្ថភាពខ្ពស់។​ ជាមួយនឹងហេតុផលនេះហើយ ក្រុមមេធាវី ខេ & ខេ ព្យាយាមបង្កើតនូវបរិយាកាសការងារប្រកបដោយការគាំទ្រ និងការសហការគ្នាបានល្អបំផុត ដើម្បីជាការជំរុញដល់ក្រុមមេធាវីជំនាញ​ និងបុគ្គលិករបស់ការិយាល័យរបស់យើងទាំងអស់ក្នុងការអភិវឌ្ឍន៍ខ្លួន និងការអភិវឌ្ឍន៍ផ្នែកវិជ្ជាជីវៈបន្ថែមទៀត ក៏ដូចជាដើម្បីផ្តល់ជូននូវសេវាកម្ម និងដំណោះស្រាយផ្លូវច្បាប់ប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់ជានិច្ច។

គុណតម្លៃស្នូល

ឧត្តមភាព និងវិជ្ជាជីវៈ
  • មានជំនាញជាក់ស្តែង និងស្ទាត់ជំនាញជាមួយនឹងបទពិសោធន៍ជិត ២០ ឆ្នាំក្នុងវិស័យច្បាប់
  • ពុះពារឥតឈប់ឈរក្នុងការរក្សានូវគុណភាព ការផ្តល់ជូននូវដំណោះស្រាយប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងការសម្រេចបានលទ្ធផលវិជ្ជមានតាមការរំពឹងទុក
  • រួមបញ្ចូលនូវចំណេះដឹងមូលដ្ឋានស៊ីជម្រៅទៅលើនីតិវិធីក្នុងស្រុក និងការយល់ដឹងច្បាស់លាស់អំពីភាពស្មុគស្មាញនៃប្រព័ន្ធច្បាប់នៅប្រទេសកម្ពុជា
  • ផ្តល់សិទ្ធិជូនមនុស្សគ្រប់រូប គ្រប់ស្រទាប់វណ្ណៈ ក្នុងការទទួលបានសេវាច្បាប់ និងការការពារយុត្តិធម៌
ទំនុកចិត្ត និងការផ្តោតសំខាន់លើអតិថិជន
  • ធានាជូននូវលទ្ធផលការងារ តំណាង និងការពារផលប្រយោជន៍របស់អតិថិជនជាអាទិភាព និងប្រកបដោយសុច្ចរិតភាព
  • ប្រកាន់ខ្ជាប់នូវសុច្ចរិតភាព និងស្តង់ដាវិជ្ជាជីវៈមេធាវីដែលប្រកបដោយក្រមសីលធម៌ខ្ពស់
  • ផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការប្រស្រ័យទាក់ទង ឆ្លើយតបនឹងតម្រូវការអតិថិជនទាន់ពេល និងគ្រប់ពេលវេលាទៅតាមស្ថានភាពជាក់ស្តែង និង​ផ្តល់សេវាកម្មប្រកបដោយការប្តេជ្ញាខ្ពស់ក្នុងការធានាគុណភាព
ភាពជាក់ស្តែង
  • អាចបត់បែនទៅតាមស្ថានភាព ការប្រែប្រួល និងលក្ខណៈខុសប្លែកនៃរឿងក្តី ឬតម្រូវការផ្នែកច្បាប់របស់អតិថិជន
  • សម្របតាមការអនុវត្តន៍ថ្នាក់មូលដ្ឋាន ទំលាមទំលាប់​ វប្បធម៌ និងភាពស្មុគស្មាញនៃប្រព័ន្ធច្បាប់នៃប្រទេសកម្ពុជា
គំនិតប៉ិនប្រសប់ក្នុងការដោះស្រាយបញ្ហា
  • ផ្តោតសំខាន់លើការផ្តល់នូវដំណោះស្រាយ​ និងលទ្ធផលនៃសេវាកម្មប្រកបដោយប្រសិទ្ធិភាព និងគំនិតច្នៃប្រឌិតប៉ិនប្រសប់ក្នុងការដោះស្រាយបញ្ហាទៅតាមភាពបត់បែននៃស្ថានភាពជាក់ស្តែងជាអាទិភាព